សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្រ្តី២រូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយតម្លៃ អ.គ.ហ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារGarden City រាជធានីភ្នំពេញ។
ព័ត៌មានទាក់ទង