ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្តបានសម្របសម្រួល ជាមួយប្រតិភូ នៃអគ្គនាយកដ្ឋានគោលនយោបាយ កសហវ ក្នុងការចុះសិក្សាពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិស្ដីពីប្រភព និងការប្រើប្រាស់សាច់ប្រាក់រដ្ឋបាល ថ្នាក់ក្រោមជាតិ។