News & Event
រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានចុះផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជាតារាងប្រៀបធៀបកើនឡើងថយចុះឆ្នាំ២០២៥
ជូនរដ្ឋបាលស្រុកសៀមប៉ាង និងរដ្ឋបាលឃុំទាំង៥។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបំពេញបេសកកម្មត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,រតនាគារខេត្ត,សាខាពន្ធដារខេត្ត និងសាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង។
នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញមួយរូបបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាពិគ្រោះយោបលនេះផងដែររៀបចំដោយ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មន្រ្តីចំនួនពីររូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាជាតិគយ រាជធានីភ្នំពេញ។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមអមដំណើរ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ ក្នុងកម្មវិធីនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជូនកងទ័ពវរៈសេនាតូច អន្តរាគមន៍លេខ៣៩៥ និងវរៈសេនាតូចនរគបាលការពារព្រំដែនគោកលេខ១០៥ ដែលប្រព្រឹត្តិទៅនៅទីបញ្ជាការវរៈសេនាតូចលេខ១០៥ ខេត្តព្រះវិហារ។
ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រី៣រូប បានចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលប្រកាសអន្តរក្រសួងស្តីពីនីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលចុះបញ្ជីនៅ អ.គ.វ.រ.ខ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ អភិវឌ្ឍវិស័យឯកជន ដែលប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រចេះ។
នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបានប្រគល់កុំព្យូទ័រ(Laptop) ចំនួន ១០គ្រឿង ជូនដល់ឃុំចំនួន១០ ដំណាក់កាលទី២ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់កត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យា(SARMIS).
នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងនៃលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងការអនុវត្តវិធានការលើកទឹកចិត្តនៃ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នឹងដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្រ្តី២រូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយតម្លៃ អ.គ.ហ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារGarden City រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃសុក្រ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ។
ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមកិច្ចប្រជុំពិនិត្យការអនុវត្តថវិកា ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ Zoom.
ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងរដ្ឋបាលឃុំទាំង៣ នៃស្រុក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ
ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសៀមប៉ាង និងរដ្ឋបាលឃុំទាំង៥ នៃស្រុក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសៀមប៉ាង។
នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមដោយមន្រ្តីមួយរូបបានចូលរួមពិធីបិទវគ្គឆ្នាំ២០២៤ និងបើកវគ្គឆ្នាំ២០២៥ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសៀមបូក និងរដ្ឋបាលឃុំទាំង៧ នៃស្រុកសៀមបូក ក្រោមវត្តមានលោកស្រី ឡា ចិន្តា អភិបាលរងនៃគណៈអភិបាលស្រុកសៀមបូក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសៀមបូក។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ ២០២៤ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ online zoom.
នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសេសាន និងឃុំទាំង៧ នៃរដ្ឋបាលស្រុកសេសាន ក្រោមវត្តមានលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសេសាន។
ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។