ដំណឹង និងព្រឹត្តិការណ៏
រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានចុះផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជាតារាងប្រៀបធៀបកើនឡើងថយចុះឆ្នាំ២០២៥
ជូនរដ្ឋបាលស្រុកសៀមប៉ាង និងរដ្ឋបាលឃុំទាំង៥។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបំពេញបេសកកម្មត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,រតនាគារខេត្ត,សាខាពន្ធដារខេត្ត និងសាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង។
នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញមួយរូបបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា
ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ
និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត
ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាពិគ្រោះយោបលនេះផងដែររៀបចំដោយ
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨
ខែមេសា ឆ្នាំ២០២៥ មន្រ្តីចំនួនពីររូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងបរិបទកម្ពុជា ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាជាតិគយ រាជធានីភ្នំពេញ។
សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សកម្មភាពគោរពទង់ជាតិរបស់មន្ត្រីរាជការមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមអមដំណើរ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ ក្នុងកម្មវិធីនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជូនកងទ័ពវរៈសេនាតូច អន្តរាគមន៍លេខ៣៩៥ និងវរៈសេនាតូចនរគបាលការពារព្រំដែនគោកលេខ១០៥ ដែលប្រព្រឹត្តិទៅនៅទីបញ្ជាការវរៈសេនាតូចលេខ១០៥ ខេត្តព្រះវិហារ។
ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រី៣រូប បានចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលប្រកាសអន្តរក្រសួងស្តីពីនីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលចុះបញ្ជីនៅ អ.គ.វ.រ.ខ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ អភិវឌ្ឍវិស័យឯកជន ដែលប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រចេះ។
នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបានប្រគល់កុំព្យូទ័រ(Laptop) ចំនួន ១០គ្រឿង ជូនដល់ឃុំចំនួន១០ ដំណាក់កាលទី២ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់កត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យា(SARMIS).
នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងនៃលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងការអនុវត្តវិធានការលើកទឹកចិត្តនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នឹងដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្រ្តី២រូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយតម្លៃ អ.គ.ហ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារGarden City រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃសុក្រ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ។
ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមកិច្ចប្រជុំពិនិត្យការអនុវត្តថវិកា ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ Zoom.
ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងរដ្ឋបាលឃុំទាំង៣ នៃស្រុក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ
ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសៀមប៉ាង និងរដ្ឋបាលឃុំទាំង៥ នៃស្រុក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសៀមប៉ាង។
នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមដោយមន្រ្តីមួយរូបបានចូលរួមពិធីបិទវគ្គឆ្នាំ២០២៤ និងបើកវគ្គឆ្នាំ២០២៥ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសៀមបូក និងរដ្ឋបាលឃុំទាំង៧ នៃស្រុកសៀមបូក ក្រោមវត្តមានលោកស្រី ឡា ចិន្តា អភិបាលរងនៃគណៈអភិបាលស្រុកសៀមបូក។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសៀមបូក។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ ២០២៤ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ online zoom.
នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តអមដោយមន្ត្រីជំនាញពីររូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤ តាមប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលស្រុកសេសាន និងឃុំទាំង៧ នៃរដ្ឋបាលស្រុកសេសាន ក្រោមវត្តមានលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន។កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកសេសាន។
ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងតំណាងរដ្ឋបាលក្រុង ស្រុក ការិយាល័យអប់រំក្រុង ស្រុក។
នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលប្រជុំធំរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត,លោកនាយករងរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ក្នុងខេត្ត។
ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាននិងវាយតម្លៃ ប្រចាំឆ្នាំ ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ ការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះប្រពឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ។
នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួម កិច្ចប្រជុំក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសណ្ឋាគារRaffles ភ្នំពេញ។
ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួម សិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ។ សិក្ខាសាលានេះរៀបចំឡេីងនៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
រយះពេល២ថ្ងៃ ថ្ងៃទី៣០,៣១ ខែធ្នូ ឆ្នាំ២០២៤លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមឣធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុន ឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង , ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា ខែធ្នូ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ និងទិសដៅឆ្នាំ២០២៥ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈប្រព្រឹត្តិកម្មអនុគ្រោះ សិក្ខាសាលានេះរៀបចំឡើងតាមប្រព័ន្ធអនឡាញ zoom.
នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័នអង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្ដិទៅនៅសាលប្រជុំសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអនុមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោក លោកស្រីដែលជាអ្នកដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្ត។
ព្រឹកថ្ងៃចន្ទ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រប់ដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យលើកម្រងសំណួរ សម្រាប់ជាធាតុចូលក្នុងរបាយការណ៍សិក្សាស្ដីពីការពង្រឹង និងពង្រីកលំហរហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តឧត្ដរមានជ័យ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ សហវ.សរ.អហក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ក្រោមអធីបតីភាព ឯកឧត្តម សុី សួន អភិបាលរងនៃគណៈអភិបាលខេត្ត,លោកប្រធានរតនាគារខេត្ត,លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីមន្រ្តីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់។
ព្រឹកថ្ងៃចន្ទ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអនុវត្តគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមអមដំណើរ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តក្នុងការធ្វើបទបង្ហាញសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមវេទិការស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ទាំង៣៤ កំលាំងមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន សាលារៀនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធមួយសរុបចំនួន៣២២នាក់។
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលក្រុមការងារ FMIS ក្នុងការបំពេញការងារពិនិត្យ និងផ្លាស់ប្តូរឧបករណ៍សម្ភារ FMIS ។
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមដោយមន្រ្តីមួយរូប បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធីបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ និងជាអគ្គលេខាធិការរង អ.គ.ហ។ កិច្ចប្រជុំនេះ រៀបចំឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី។
នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកានិងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោមក្រោមអធីបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត មន្រ្តីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត។
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូនៃនាយកដ្ឋានបុគ្គលិក អគ្គលេខាធិការដ្ឋាន កសហវ ក្នុងការបំពេញការងារពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ, ការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលប្រាក់លើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក។
នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំរបាយការណ៍ស្តីពីការប្រើប្រាស់ក្របខណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនប្រភេទផ្សេងទៀត និងគ្រូបង្រៀនអប់រំពិសេសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥ និងការវាយតម្លៃការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្ត។
នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
នាព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូនៃគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជាក្នុងការប្រមូលព័ត៌មាន និងទិន្នន័យពីថ្នាក់មូលដ្ឋានសម្រាប់ការអភិវឌ្ឍ។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមដោយមន្រ្តីជំនាញ១រូបបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីរដ្ឋដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមវត្តមានលោក ម៉ែន ណារ៉េត អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ពាក់ព័ន្ធ។
នារសៀលថ្ងៃដដែល ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលនៃខេត្តទាំងបួន ក្នុងតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចសាលាខេត្ត។
នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយសហគមន៍ទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលនៃខេត្តទាំងបួន ក្នុងតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការចុះសិក្សាពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិសមាហរណកម្មស្ថានភាពសន្និធិ និងលំហូរហិរញ្ញវត្ថុ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣កម្រិត។
នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានទទួលប្រតិភូសវនកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាននិងសហការី អាជ្ញាធរមូលដ្ឋានមាន តំណាងអភិបាល ក្រុង/ស្រុក, ឃុំ/សង្កាត់ និងអធិការ ក្រុង/ស្រុក កងរាជអាវុធហត្ថ និងប្រតិបត្តិករ។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អំពីបទប្បញ្ញត្តិពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំស្តីពីការប្រមូលព័ត៌ទូទៅ និងទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពសង្គមសេដ្ឋកិច្ចខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុីសួន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។កិច្ចប្រជុំរៀបចំឡេីងនៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៣រូបបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសាច់ប្រាក់ (Cash management)និងការបញ្ចូលតួរលេខចំណូល ចំណាយរបស់ក្រសួងស្ថាប័ន នៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់(cms) ក្រោមអធីបតីភាព លោក សួន វិចិត្រ អគ្គនាយករងរតនាគារជាតិ វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។
រសៀលថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមដោយមន្រ្តីជំនាញ១រូបបានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលក្រុមការងារ FMIS ក្នុងការចុះសិក្សា និងវាយតម្លៃលេីការប្រេីប្រាស់ FMIS ដេីម្បីធានាថាអ្នកប្រេីប្រាស់ទទួលបទពិសោធន៍នៃការប្រេីប្រាស់ FMIS ដំណេីរការបានល្អ ។
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត។
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
សកម្មភាពគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអបអរសាទរ ថ្ងៃបេីកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។
ព្រឹកថ្ងៃចន្ទ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ។
ព្រឹកថ្ងៃចន្ទ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នារសៀលថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
នារសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្រ្តីជំនាញក្រុង ស្រុក និងឃុំ សង្កាត់។
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញ២រូបនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមវគ្គបណ្តុះបណ្តាល សន្តិសុខសាយប័រសម្រាប់អ្នកទាំងអស់គ្នា ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្ត ។វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល
នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរង
នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង
ជំនួសឯកឧត្តម ស្វាយ សំអ៊ាង
ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តអមអោយមន្រ្តីជំនាញមួយរូបបានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលេីផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៥។ កិច្ចប្រជុំនេះរៀបចំឡេីងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលេីផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៥។ កិច្ចប្រជុំនេះរៀបចំឡេីងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ zoom.
រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ខែបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារពហុវិស័យ ការផ្ដល់សេវាសាធារណៈ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត។
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្រ្តីជំនាញមួយរូបបានចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តនីតិវិធីការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផលការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារឆ្នេសុខា ខេត្តព្រះសីហនុ។
នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។
នាព្រឹកថ្ងៃព្រហស្បតិ៏ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំណែនាំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី
សួន អភិបាលរងខេត្ត,ឯកឧត្តម សុខ ធី តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
ព្រមទាំងមានការចូលរួមពី មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក
ឃុំសង្កាត់។
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានរៀបចំកិច្ចប្រជុំប្រចាំខែស្តីពីការអនុវត្តការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីទាំងអស់។